ទស្សនាវីដេអូបង្រៀនមេរៀនស៊ីមណូស្ពែមខាងក្រោម
១-ប្រភេទផ្សេងៗនៃស៊ីមណូស្ពែម
ស៊ីមណូស្ពែមជារុក្ខជាតិមានគ្រាប់ដែលមានគ្មានសំបកការពារពីខាងក្រៅទេគឺជារុក្ខជាតិមានគ្រាប់ននល។
រុក្ខជាតិស៊ីមណូស្ពែមជារុក្ខជាតិមានគ្រាប់ទី១មុនរុក្ខជាតិអង់ស្យូស្ពែមគឺ វាកើតមានឡើងនៅលើផែនដីនៅក្នុងពាក់កណ្ដាលស័កទី១ ក្នុងសម័យកាលស៊ីលុយរ្យាង
និងដេវ៉ូញាង តែវាសម្បូរនៅក្នុងពាក់កណ្តាលស័កទី ២ ដែលមានរហូតដល់
២០០០០ប្រភេទ។ នៅពេលបច្ចុប្បន្ននេះមានរុក្ខជាតិស៊ីមណូស្ពែមចំនួន៤ក្រុមគឺ ប្រង់ កូនីភែ គីងកូ និងស៊ីណែតូភីត។
១.១. ប្រង់
វាមានដើមកំណើតតាំងពីប្រហែល
១៧៥ លានឆ្នាំមុន ហើយវាជាប្រភេទដែលមានច្រើនជាងគេ និងមានដុះនៅតាមតំបន់ ត្រូពិច និងក្បែរត្រូពិច។
ដើមរបស់វាមានលក្ខណៈដូចជាដើមត្នោតដែលមានស្លឹកផ្ដុំគ្នានៅកំពូលខាងចុង
ហើយវាផលិតកោន ដែលមានរាងដូចបាលនៅពេលដែលកោនវាធំ។
១.២. កូនីភែ
វាជារុក្ខជាតិស៊ីមណូស្ពែមដែលមានក្រុមច្រើនជាងគេ
ហើយស្លឹកវាមានរាងដូចជាម្ជុល (ស្រស់) ដែលជាលក្ខណៈជួយ
បង្ការដល់ការបាត់បង់ទឹកធ្វើឲ្យរុក្ខជាតិអាចបន្ស៊ាំនឹងអាកាសធាតុស្ងួតបានហើយជាទូទៅស្លឹករបស់វាតែងមានពណ៌បៃតង ពេញមួយឆ្នាំ។
ជាទូទៅវាអាចរស់នៅបានពី២ឆ្នាំទៅ១៤ឆ្នាំ ហើយគ្រាប់របស់វាជាអាហារដ៏សំខាន់សម្រាប់សត្វកកេរ
និងបក្សីមួយចំនួន។
១.៣. គីងកូ
វាមានដើមកំណើតតាំងពីរាប់រយលាន់ឆ្នាំមុនម្លេះ
តែសព្វថ្ងៃនេះមាននៅសល់តែ១ប្រភេទប៉ុណ្ណោះ ហើយវាមាននៅតែ ក្នុងប្រទេសមួយចំនួនដូចជាប្រទេសចិន ជប៉ុន និងកូរ៉េជាដើម។
ជាធម្មតាគេដាំវានៅក្នុងសួនច្បារ ឬនៅតាមដងផ្លូវក្នុងទីក្រុង
ព្រោះវាធន់នឹងកង្វក់បរិយាកាសបាន។
១.៤. ស៊ីណែតូភីត
វាជារុក្ខជាតិដែលដុះនៅតាមតំបន់វាលខ្សាច់ដែលមានអាកាសធាតុក្តៅ
និង
ក្នុងតំបន់ត្រូពិចដែលមានភ្លៀង
ហើយពួក វាមួយចំនួនជាដើមឈើ ចុល្លព្រឹក្សសម្រាប់លំអរ និងខ្លះទៀតជាវល្លិ ហើយវាអាចរស់បានជាងមួយពាន់ឆ្នាំ។
២. កាបន្តពូជរបស់ស៊ីមណូស្ពែម
២.១. សរីរាង្គលូតលាស់
ក-ដើម
វាអាចមានសណ្ឋានជាដើមទោល
ត្រង់ និងបញ្ចប់ដោយកូនស្លឹក ឬកន្សោមមែកនៅកំពូលដើម ហើយដើមខ្លះ
ទៀតមានទិដ្ឋភាពដូចជាដើមដូង(Cycads) ឬបែកមែកច្រើន(ស្រស់)។
ខ-ស្លឹក
វាមានសំណើក្រាស់ខ្លាំង
មានស្តូម៉ាតតិចហើយកប់ជ្រៅ និងមានរូបរាងខុសៗគ្នាដូចជា
-
ទំហំធំមានទ្រនុងស្និត
និងមានសភាពដូចស្លឹកដូង(ប្រង់)។
-
រាងផ្លិត
មានទ្រនុងរាងកង្ហារ(គីងកូ)។
-
រាងម្ជុលមានទ្រនុងស្លឹកតែមួយ
ហើយស្លឹកវាផ្ដុំគ្នានៅចុងមែក (ស្រស់)
-
រាងស្រកា
ដែលតម្រៀបគ្នាគ្របដណ្ដប់ផ្ទៃមែកទាំងអស់។
២.២. សរីរាង្គបន្តពូជ
សរីរាង្គបន្តពូជរបស់រុក្ខជាតិស៊ីមណូស្ពែមជាកោន
ដែលមានកោនញី និងកោនឈ្មោល។
-
កោនឈ្មោលឬកេសរឈ្មោលបង្ហាញដោយស្រកាមួយដែលមានផ្ទុកមីក្រូស្ប៉រ៉ង
ដែលមាននាទីក្នុងការផលិតមីក្រូស្ប៉រួចជាគ្រាប់លំអងដែលមានកោសិកា២គឺកោសិកាលូតលាស់
និងកោសិកាបន្តពូជ ដោយកោសិកាបន្តពូជឲ្យកំណើតទៅជាកាម៉ែតឈ្មោល ២
ហៅថាស្ពែម៉ាតូសូអ៊ីត ឬអង់តេរ៉ូសូអ៊ីត។
-
កោនញីជាសរីរាង្គបន្តពូជភេទញី
ឬកេសរញីដែលមានរូបរាងប្រែប្រួល ដោយជួនកាលវារួញខ្លីក្លាយជាអូវុលននល
ហើយជួនកាលវាបង្កជាស្រកាដែលមានផ្ទុកអូវុលហៅថា ស្រកាកេសរញី ដែលមានសភាពបើកជានិច្ច
ធ្វើឲ្យអូវុលគ្មានអ្វីបិទបាំងទេ ហើយអូវុលមានសភាពត្រង់មានស្រោមតែមួយជានិច្ច។
នៅក្នុងនុយសែលមានកំណម៉ាក្រូស្ប៉បួន
ដែលមាន ៣ ត្រូវរលាយបាត់ ទៅវិញ ហើយនៅសល់មួយក៏លូតលាស់ជាម៉ាសកោសិកាហៅថា
ប្រូតាល់ញី។
២.៣. វដ្តជីវិតស៊ីមណូស្ពែម
សរីរាង្គបន្តពូជរបស់ស៊ីមណូស្ពែមជាកោនដែលរួមមានកោនញី
និងកោនឈ្មោលដែលអាចផលិតនៅលើដើមជាមួយគ្នាឬដើមខុសគ្នា។
-
កោនឈ្មោលមាននាទីផលិតគ្រាប់លំអងល្អិតៗដែលមានផ្ទុកកោសិកាដោយក្រោយមកក្លាយជាកាម៉ែតឈ្មោលហៅថា
ស្ពែម៉ាតូសូអ៊ីត។ ជាទូទៅស្រកានីមួយៗនៅលើកោនផលិតបានគ្រាប់លំអងរាប់ពាន់។
-
កោនញីជាសរីរាង្គបន្តពូជភេទញីវាមានផ្ទុកនូវកាម៉ែតូភីតញីដែលលូតលាស់ជាអូវុលដែលជាសរីរាង្គមួយមានផ្ទុក
អូអូស៊្វែ។ ជាទូទៅនៅលើគល់នៃស្រកានីមួយៗរបស់កោនញីមានផ្ទុកយ៉ាងតិចក៏អូវុល១ដែល
ដែលក្រោយពីការបង្កកំណើត វានឹងលូតលាស់ទៅជាគ្រាប់។
- ក្រោយកោនញី និងកោនឈ្មោលបង្កើតបាននូវកាម៉ែតបន្តពូជហើយវាក៏មានដំណើរលំអងដែលប្រព្រឹត្តទៅតាមខ្យល់
ដោយគ្រាប់លំអងធ្លាក់ទៅលើកោនញីជាប់នឹងសារធាតុស្អិតៗដែលផលិតដោយអូវុល បន្ទាប់មកកាម៉ែតទាំងពីរជាប់គ្នានៅក្នុង
កោនញីហើយក៏ធ្វើការបង្កកំណើតនឹងគ្នារវាងស្ពែម៉ាតូសូអ៊ីត និងអូវុលនីមួយៗបានជាស៊ុត
ហើយលូតលាស់នៅក្នុងស្រការបស់កោនញីទៅជាអំប្រ៊ីយ៉ុងដែលជាផ្នែកមួយនៃគ្រាប់។
ហើយកោនញីស្ថិតនៅលើដើមរហូតដល់គ្រាប់ទុំ ស្រកាក៏បើកហើយគ្រាប់
របស់វាក៏ធ្លាក់មកលើដីដល់ទីឆ្ងាយៗដោយសារការអង្រួន និងបកបោកនៃខ្យល់។ គ្រាប់ដែលធ្លាក់ទៅចំកន្លែងដែលមានលក្ខខ័ណ្ឌប្រកបវាក៏ដុះបានជារុក្ខជាតិថ្មីទៀត
ហើយក៏អាចធ្វើការបន្តពូជដោយបង្កើតជាកោនទៀតដែរ។
No comments:
Write comments